Excom. Meeting with Sports Committee from CSUK

ថ្ងៃនេះក្នុងនាមគណៈកម្មារសមាគមន៍អតីតនិស្សិតសកលវិទ្យាល័យវេទមហាឬសី ខ្ញំនិងមិត្តភក្តិបានជួបសំណេះសំណាលជាមួយប្អូនៗដែលជានិស្សិតមកពីសកលវិទ្យាល័យជាស៊ីមកំចាយមា អតីតសកលវិទ្យាល័យវេទមហាឬស្សី ដែលបានមកស្នាក់នៅទីក្រុងភ្នំពេញ ដើម្បីចូលរួមប្រកួតកីឡា បាល់ទាត់និងបាល់ទះថ្នាក់ឧត្តមសិក្សា ។
 
ដោយមានការជួយឧបត្ថម្ភពីមិត្តអតីតនិស្សិតសកលវិទ្យាល័យវេទមហាឬស្សីនិងមិត្តភក្តិស្និតស្នាលទាំអស់ ខ្ញុំនិងមិត្តភក្តិបាននាំយកថវិកាទាំងនោះសរុបចំនួន480$ឧបត្ថម្ភដល់ពួកគេទៅតាមការស្នើសុំ សំរាប់ទិញខោអាវកីឡាចំនួន30កំប្លេ ភេសជ្ជៈចំនួន10កែស្ត និងឧបត្ថម្ភជាសាច់ប្រាក់បន្ថែមម្នាក់4000៛ទៅលើរបបអាហារប្រចាំថ្ងៃ។
 
គណៈកម្មការសមាគមន៍និងពិនិត្យលទ្ធភាពឧបត្ថម្ភបន្ថែមទៀតទៅតាមតំរូវការជាក់ស្តែងដែលចាំបាច់។
ឈ្លាតក្នុងឱកាសនេះដែរ ក្នុងនាមគណៈកម្មការសមាគមន៍
 
សូមថ្លែងអំណរអរគុណដល់មិត្តអតីតនិស្សិតសកលវិទ្យាល័យវេទមហាឬស្សីទាំងអស់ដែលបានរួមចំណែកបរិចាកធនធានផ្ទាល់ខ្លួនសំរាប់ការឧបត្ថម្ភនេះនិងសូមជូនពរអោយមិត្តទាំងអស់គ្នាជួបតែសំណាងល្អ។
សំរាប់មិត្តដែលមានបំណងចង់ឧបត្ថម្ភបន្ថែម
 
សូមទាក់ទងផ្ទាល់មកសមាជិកគណៈកម្មការសមាគមន៍ណាដែលនៅជិតលោកអ្នកឬក៏ទៅឧបត្ថមផ្ទាល់នៅទីលានប្រកួតក៏បាន
 


No comments:

Post a Comment